បឹងទន្លេទឹកសាប
បឹងទន្លេសាប (Tonlé Sap)ជាបឹងទឹកសាបធំជាងគេនៅអាស៊ីអាគ្នេយ៍។ ប្រជាជនកម្ពុជាហៅបឹងទន្លេសា
ជាកូនសមុទ្រទឹកសាបដោយសារវិសាលភាពដ៏ធំរបស់បឹងនេះ។ បឹងទន្លេសាប
ជាអាងស្តុកទឹកធម្មជាតិ និងជាជំរកមច្ឆាជាតិ ដ៏សំខាន់សំរាប់ប្រជាជនកម្ពុជា។
នៅរដូវប្រាំងបឹងមានទំហំតូច ប្រហែល ២៧០០ គ.ម២ និងមានជំរៅប្រហែល១ម៉ែត្រប៉ុណ្ណោះ។នៅរដូវវស្សាវិញទឹកទន្លេមេគង្គច្រាល់ឡើងតាមទន្លេសាបចូលមកបឹងទន្លេសាបធ្វើអោយបឹងនេះមានទំហំដល់ទៅ ១៦០០០ គ.ម២ និងជំរៅដល់ទៅ
៩ម៉ែត្រ។ បឹទន្លេសាប ពង្រីកវិសាលភាពរបស់ខ្លួននៅរដូវវស្សា ដោយពង្វាតផ្ទៃទឹកចូលទៅតាមតំបន់ព្រៃរនាមដែលនៅជុំវិញបង្កលក្ខខណ្ឌអនុគ្រោះដល់ការពងកូនរបស់មឆ្ឆាជាតិ។
កត្តានេះហើយដែលធ្វើអោយបឹងទន្លេសាបក្លាយជាប្រភពត្រីទឹកសាបធំជាងគេនៅលើពិភពលោក។ បឹងទន្លេសាប ផ្គត់ផ្គង់ជីវាភាពប្រជាជនកម្ពុជាប្រមាណជាង៣លាននាក់ផ្តល់ត្រីទឹកសាប៧៥%នៃផលិតផលត្រីទឹកសាបក្នុងប្រទេស។ នៅចុងរដូវវស្សា
ទឹកចាប់ស្រក ជាពេលដែលត្រីធំធាត់ពេញរូបរាង ហើយក៏ជាពេលដែលរដូវនេសាទចាប់ផ្តើមនៅទូទាំងប្រទេស។
អ្នកអង្កេតការណ៍ជាតិក្នុងស្រុកបានព្រួយបារម្ភអំពីកំនើនយ៉ាងឆាប់រហ័សនៃដីល្បាប់ដែលហូរមកចាក់ក្នុងបឹងជារៀងរាល់ឆ្នាំ។ ប៉ុន្តែតាមការសិក្សារយៈពេលវែងអំពីដីល្បាប់នេះ បានអះអាងថាមានកំនើនដីល្បាប់ក្នុងអត្រាតែ
០.១ទៅ០.១៦ ម.ម ប៉ុណ្ណោះក្នុង១ឆ្នាំ
ដែលការណ៍នេះគ្មានការគំរាមគំហែងធ្ងន់ធ្ងរទេដល់បឹង។ តែផ្ទុយទៅវិញ
ដីល្បាប់ទាំងនេះដើរតួនាទីយ៉ាងសំខាន់ក្នុងប្រព័ន្ឋអេកូឡូស៊ី ដោយផ្តល់នូវដីមានជីជាតិដល់តំបន់ព្រៃរនាម។
ចរន្តទឹកដែលហូរបញ្ច្រាស់គ្នាចូលនិងចេញពីបឹងទន្លេសាបជាលក្ខខណ្ឌការពារទឹកជំនន់នៅរដូវវស្សា
និងការខ្វះខាតទឹកនៅរដូវប្រាំង។នៅរដូវវស្សាបឹងទន្លេសាបផ្តល់៥០%នៃទឹកដែលហូរទៅស្រោចស្រប់តំបន់ដីសណ្តរទន្លេមេគង្គ។
No comments:
Post a Comment