បណ្ដាញគមនាគមន៍ជាវិស័យសំខាន់មួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រោះវាជាមូលដ្ឋានសម្រាប់អភិវឌ្ឍ
កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម
និងទេសចរណ៍។ ក្នុងប្រទេសកម្ពុជាយើងមាន ផ្លូវគោក
ផ្លូវអាកាស និង ផ្លូវទឹក
សម្រាប់ធ្វើដំណើរ និងដឹកជញ្ជូនទំនិញផ្សេងៗនៅក្នុងប្រទេស និងក្រៅប្រទេស។
ផ្លូវគោក
ផ្លូវគោកមានពីរប្រភេទគឺ៖ ផ្លូវថ្នល់
និង ផ្លូវដែក ក្នុងនោះផ្លូវថ្នល់មានសារៈសំខាន់ជាងគេ
ទាំងប្រវែងនិងសកម្មភាព។
ផ្លូវថ្នល់
មានផ្លូវជាតិ ផ្លូវខេត្ត ផ្លូវលំ
និងផ្លូវរុក្ខបាល។
- ផ្លូវជាតិ ៖ គឺជាផ្លូវដែលធ្វើ និងថែរក្សាដោយថវិកាជាតិ ហើយជាផ្លូវដែលចេញពីរាជធានីភ្នំពេញទៅកាន់ខេត្តនានា។
- ផ្លូវខេត្ត ៖ ផ្លូវនេះថែរក្សាដោយថវិកាខេត្ត ជាផ្លូវកាត់ផ្លូវជាតិ ឬជាផ្លូវចេញពីទីប្រជុំជនមួយក្នុងខេត្តទៅទីប្រជុំជនមួយទៀត។
- ផ្លូវលំ ៖ ផ្លូវតូចៗគ្មានក្រាលថ្ម ដែលគេឃើញមាននៅតំបន់ជនបទ។ ផ្លូវនេះកសាងដោយរដ្ឋបាលមូលដ្ឋាន សហការជាមួយអង្គការក្រៅរដ្ឋាភិបាល និងប្រជាជនក្នុងតំបន់។
- ផ្លូវរុក្ខបាល ៖ គឺជាផ្លូវដែលធ្វើ និងថែរក្សាដោយក្រសួងរុក្ខា និងប្រម៉ាញ់សម្រាប់ដឹកនាំផលិតផលព្រៃឈើ សម្រួលតំហែទាំព្រៃឈើ និងធ្វើទេសចរណ៍ធម្មតាផងដែរ។
ផ្លូវថ្នល់ទាំងអស់មានប្រវែង ៦០០០គ.ម
ចែកជាផ្លូវជាតិ (២៨០០គ.ម)
ផ្លូវខេត្ត (១២០០គ.ម)និងផ្លូវរុក្ខបាល (២០០០គ.ម)។ ផ្លូវក្រាលកៅស៊ូហើយមានប្រវែង
២០០០គ.ម ផ្លូវក្រាលថ្ម និងដីក្រហមមានប្រវែង ២០០០គ.ម សល់ពីនេះជាផ្លូវលំ។ ផ្លូវជាតិសំខាន់ៗរួមមាន
៖
- ផ្លូវជាតិលេខ១ ៖ ពីភ្នំពេញទៅព្រំប្រទល់វៀតណាម កាត់តាមអ្នកលឿង និងស្វាយរៀង មានប្រវែង ១៦៧គ.ម។
- ផ្លូវជាតិលេខ២ ៖ ពីភ្នំពេញទៅព្រំប្រទល់វៀតណាម កាត់តាមតាខ្មៅ និងតាកែវ ប្រវែង ១៣៧គ.ម។
- ផ្លូវជាតិលេខ៣ ៖ ពីភ្នំពេញទៅក្រុងព្រះសីហនុ កាត់តាមកំពត និងព្រៃនប់ មានប្រវែង ២៦០គ.ម។
- ផ្លូវជាតិលេខ៤ ៖ ពីភ្នំពេញទៅក្រុងព្រះសីហនុ កាត់តាមកំពង់ស្ពឺ មានប្រវែង ២២៦គ.ម។
- ផ្លូវជាតិលេខ៥ ៖ ពីភំ្នពេញទៅប៉ោយប៉ែត (អូរជ្រៅ, ព្រំប្រទល់ថៃ)កាត់តាមកំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង និងបន្ទាយមានជ័យ មានប្រវែង ៤០៨គ.ម។
- ផ្លូវជាតិលេខ៦ ៖ ពីភ្នំពេញទៅសេរីសោភ័ណ កាត់តាមកំពង់ធំ និង សៀមរាប មានប្រវែង ៣៨៦គ.ម។
- ផ្លូវជាតិលេខ៧ ៖ ពីស្គន់ ទៅ ស្នួល កាត់តាមកំពង់ចាម មានប្រវែង ១៨០គ.ម។
- ផ្លូវជាតិលេខ១៣ ៖ ពីស្នួលទៅព្រំប្រទល់ឡាវ កាត់តាមក្រចេះ និង ស្ទឹងត្រែង ប្រវែង ២៩២គ.ម។
- ផ្លូវជាតិលេខ១៥ ៖ ពីអ្នកលឿង ទៅ ជប់ កាត់តាមព្រៃវែង ប្រវែង ៩០គ.ម។
- ផ្លូវជាតិលេខ១៩ ៖ ពីអូរពងមាន់(ស្ទឹងត្រែង) ទៅ បរកែវ កាត់តាមឡាបានសៀក(រតនះគីរី)ប្រវែង ២០៣គ.ម។
ផ្លូវដែក
ប្រទេសកម្ពុជាយើងមានផ្លូវដែក ២ខ្សែ។ខ្សែទី១ចេញពីភ្នំពេញទៅអូជ្រៅ មានប្រវែង៣៨៥ គ.ម។ខ្សែទី២ចេញពីភ្នំពេញទៅព្រះសីហនុមានប្រវែង២៦៦គ.ម។ផ្លូវដែកនៅកម្ពុជាយើង ទាំងពីខ្សែនេះមិនទាន់មានលក្ខណទំនើនៅឡើយ។ ផ្លូវទឹក ផ្លូវទឹកដែលសំខាន់គឺទន្លេមេគង្គ(ពីក្រចេះទៅសមុទ្រ)ទន្លេសាប បឹងទន្លេសាប ទន្លេបាសាក់ និងដៃនានា។ប្រទេសកម្ពុជាយើងមានកំពង់ផែភ្នំពេញដែលអាចអោយនាវាសមុទ្រចតបាន សឹងគ្រប់រដូវ។ក្រៅពីកំពង់ផែភ្នំពេញ កំពង់ផែកំពង់ចាម ក្រចេះ កំពង់ឆ្នាំង សៀមរាប។ល។ កំពង់ផែក្រុងព្រះសីហនុជាកំពង់ផែអន្តេជាតិ អាចទទួលបាននាវាសមុទ្រធំៗចូលចត់គ្រប់ ក្រៅពីកំពង់ផែរាមដែលប្រើប្រាស់ជាមូលដ្ខាននាវាចរណ៍កងទព័ខេមរះភូមិន្ទ។កំពង់ផែកោះ កុង សម្រាប់ទូកយន្តនិងនាវាតូចៗចត។ ផ្លូវអាកាស ការដឹកជញ្ជូនតាមផ្លូវអាកាស មានសកម្មភាពយ៉ាងខ្លាំងក្លាជាលំដាប់។អាកាសយាន្តដ្ខាន សំខាន់ៗនៃប្រទេសកម្ពុជាយើងគឺអាយាន្តដ្ឋានអន្តជាតិភ្នំពេញ និងសៀមរាប។ក្រៅពីអា កាសដ្ឋាននៅតាមទីរួមខេត្តនិងក្រុងជាច្រើនទៀតដូចជា៖បាត់ដំបង រតនះគីរី មណ្ឌលគីរី ស្ទឹងត្រែង កោះកុងនិង ក្រុងព្រះសីហនុ។អកាសយាន្តដ្ឋានអន្តជាតិភ្នំពេញមានផ្លូវចុះប្រ ហែល៣២០០មដែលយន្តហោហធ្ងន់ធ្ងរគ្រប់ប្រភេទចុះចតបាន។ |
|||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
ខ្លាំងក្លាជាលំដាប់។
អាកាសយាន្តដ្ឋានសំខាន់ៗនៃប្រទេសកម្ពុជាយើងគឺ អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ និង សៀមរាប។ ក្រៅពីនេះមានអាកាសយាន្តដ្ឋាននៅតាមទីរួមខេត្តនិងក្រុង ជាច្រើនទៀតដូចជា
៖ បាត់ដំបង រតនះគីរី មណ្ឌលគីរី ស្ទឹងត្រែង កោះកុង និង ក្រុងព្រះសីហនុ។
អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញមានផ្លូវចុះប្រវែង ៣២០០ម
ដែលយន្តហោះធន់ធ្ងន់គ្រប់ប្រភេទ
No comments:
Post a Comment