ទន្លេបាសាក់



ទន្លេបាសាក់
ស្ពានបាសាក់
Top of Form
Bottom of Form
​ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់​ក្រុង​តា​ខ្មៅ​ដំណើរការ​សាងសង់​បាន​៧៧​ភាគ​រយ​ហើយ​
ដោយ​ ៖ ស្អាងជ័យ|ថ្ងៃទី 20 កក្កដា 2013 ម៉ោង 14:02:31
           
​ខេត្ដកណ្ដាល​ ៖​ យោង​តាម​ការ​ឱ្យ​ពីលោក​ ស្រី​ សម្ពស្ស​ ជំនួយការ​ក្រុមហ៊ុន​ សំណង់​សៀង​ហៃ​ បាន​ប្រាប់​អ្នក​យក​ព័​ត៌​ មាន​កាសែត​នគរវត្ដ​ឱ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ ទី​២០​ ខែកក្កដា​ ឆ្នាំ​២០១៣​ថា​ ដំណើរការ​ សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់​នៅ​ ចំណុច​ព្រែក​សំរោង​ ក្រុង​តា​ខ្មៅ​ ដែល​ ក្រុមហ៊ុន​សំណង់​សៀង​ហៃ​បាន​សាងសង់​ ចាប់ពី​ថ្ងៃ​ទី​១​ ខែមករា​ ឆ្នាំ​២០១២​ រហូត​ មក​ដល់​ពេល​នេះ​ ក្រុមហ៊ុន​សាងសង់​ បាន​៧៧​ភាគរយ​រួច​ហើយ​ នៅ​សល់​តែ​ ២៣​ភាគរយ​ទៀត​ទេ​នឹង​រួចរាល់​ហើយ​ជា​ ស្ថាពរ​ ដើម្បី​បើក​សម្ពោធ​ឱ្យ​ប្រជា​ពល​ រដ្ឋ​ប្រើប្រាស់​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០១៤ខាង​មុខ​នេះ​ ។​
​គួរ​បញ្ជាក់​ថា​ ស្ពាន​ឆ្លង​ទន្លេបាសាក់​ ព្រែក​សំរោង​ត្រូវ​បាន​បើក​ការដ្ឋាន​សាង​ សង់​ឆ្លងកាត់​ទន្លេបាសាក់​ដំបូង​ និង​ជា​ ស្ពាន​មិត្ដភាព​កម្ពុជា​-​ចិន​ទី​៤​ ត្រូវ​បាន​ សាងសង់​ក្រោម​កម្ចីសម្បទាន​របស់​ ប្រទេស​ចិន​ជា​ដៃគូ​អភិវឌ្ឍ​ដ៍​ពិសេស​ ដែល​បាន​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​ និង​ផ្ដល់​ឥណទាន​កម្ចី​ដ៏​ច្រើន​ដោយ​ពុំ​ មាន​លក្ខខណ្ឌ​ស្មុគស្មាញ​ និង​ទាន់​ពេល​វេលា​សម្រាប់​ការ​ស្ដារ​ និង​អភិវឌ្ឍន៍​ ប្រទេស​លើ​គ្រប់​វិស័យ​ ជា​ពិសេស​លើ​ វិស័យ​ទាំង​៤​ គឺ​ទឹក​ ភ្លើង​ ផ្លូវ​ និង​ធនធាន​មនុស្ស​ ។​
​ស្ពាន​ព្រែក​សំរោង​-​តា​ខ្មៅ​ ខេត្ដកណ្ដាល​ ឆ្លងកាត់​ទន្លេបាសាក់​មាន​ប្រវែង​៨៨៥​ ម៉ែត្រ​ ភ្ជាប់​ផ្លូវជាតិ​លេខ​២​ នៅ​ភូមិ​ ព្រែក​ហូរ​ សង្កាត់​តា​ខ្មៅ​ ក្រុង​តា​ខ្មៅ​ ហើយ​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​១​ នៅ​សង្កាត់​ ព្រែក​ឯង​ និង​មាន​ចម្ងាយ​ប្រមាណ​៨,៥៦​ គីឡូម៉ែត្រ​ពី​ស្ពាន​ព្រះ​មុនី​វង្ស​ ។​ គម្រោងសាងសង់​ស្ពាន​ និង​ផ្លូវ​ត​ភ្ជាប់​ដែល​ជា​ រួម​មាន​ប្រវែង​១២,២៤៨​គីឡូម៉ែត្រ​នេះ​ គ្រោង​ចំណាយ​ថវិកា​ប្រមាណ​៣២,៨៩​ លាន​ដុល្លារ​ជា​កម្ចីសម្បទាន​របស់រ​ដ្ឋា​ភិ​បាល​ចិន​ និង​ថវិកាបដិភាគ​របស់​រាជ​ រដ្ឋាភិបាល​កម្ពុជា​សម្រាប់​បោសសម្អាត​មីន​ ដោះស្រាយ​ផល​ប៉ះពាល់​គម្រោង​ និង​បន្ទុក​បង់ពន្ធ​លើ​សម្ភារ​នាំ​ចូល​ផ្សេងៗ​

No comments:

Post a Comment